គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាសផលិតឱសថប៉េប៉េអឹមសូមជូនពរឆ្នាំថ្មីសិរីសួស្តីដល់អតិថិជន​ដៃគូសហការទាំងអស់

កាលបរិច្ឆេទ: ១០ មេសា ២០២៣

កន្រ្តកកាដូរប្រមាណជាង៣០០ដែលផ្ទុកទៅដោយផលិតផលសរីរាង្គរបស់ក្រុមហ៊ុនខនហ្វីរេលត្រូវបានចែកចាយជូនដល់ឱសថម្ចាស់​ឱសថស្ថាន គ្លីនីកព្យាបាលជំងឺនានាក្នុងក្របខ័ណ្ឌ« ផែនការភក្តីភាព  (Loyalty) » របស់សហគ្រាសផលិតឱសថប៉េប៉េអឹម ដើម្បីជាអំណោយសម្រាប់ស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាឆ្នាំនេះ។

បើតាមប្រសាសន៍របស់លោកតិច ស៊ីម៉ូ នាយកទីផ្សារនៃសហគ្រាសផលិតឱសថប៉េប៉េអឹមនៅកម្ពុជា ដៃគូសហការដែលមានភក្តីភាពចំពោះសហគ្រាសបានកើនឡើងរហូតដល់៥០%ក្នុងអំឡុងពេលតែមួយឆ្នាំប៉ុណ្ណោះ ហើយកំណើននេះដែរគឺមានទាំងនៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តនានាផងដែរ។

ប្រតិបត្តិការចែកអំណោយនេះក៏ជាឱកាសមួយសម្រាប់ធ្វើការផ្សព្វផ្សាយផលិតផលខ្មែររបស់ក្រុមហ៊ុនខនហ្វីរេល ដែលមានម្ចាស់តែមួយជាមួយនឹងសហគ្រាសផលិតឱសថប៉េប៉េអឹម៕